ទីបំផុត ករណីក្មេងទំនើង ដែលធ្វើសកម្មភាពគ.ប់កញ្ចក់ឡាន បណ្ដាលឲ្យម្ចាស់ឡានរងរបួ.ស ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលចាប់បានហើយ

ខេត្តតាកែវ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ យោងតាម ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរាយការណ៍ពីករណីក្មេងទំនើង ដែលខាងកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ស្រាវជ្រាវបង្រ្កាបមុខសញ្ញា ក្មេងទំនើងចំនួន ០៤នាក់ ពាក់ព័ន្ធករណីហិ.ង្សា.ដោយចេតនា មានស្ថានទម្ងន់ទោស(គ.ប់កញ្ចក់ឡាន) ។

ករណីមួយនេះបានកើតឡើង កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ១៦.១៥នាទីនៅចំណុចលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៧៨-៧៩ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌សពាក់ផ្លាកលេខកម្ពុជាEaLux68 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ា អេលុច ភេទប្រុសអាយុ ៤២ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជនានីភ្នំពេញ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ពីខេត្តកំពតទៅរាជនានីភ្នំពេញ បណ្ដាលឲ្យបែ.កកញ្ចក់រថយន្តពីមុខ ធ្លាយចូលទៅក្នុងរថយន្ត ចំ ឈ្មោះ អ៊ា អេលុច រងរបួ.សធ្ងន់ រួចជនសង្ស័យក៏បើកម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ។

ក្នុងនោះដែរ បានបង្ហាញឲ្យដឹងថា៖

ជនសង្ស័យមានទី១ មានឈ្មោះ ហេង សុភក្ដិ ហៅហ្គែត ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម និងដកហូតម៉ូតូម៉ាកនិចពណ៌សខៀវស៊េរី ២០២១ ពាក់ផ្លាកលេខ តាកែវ1.Z7296។

ទី២ មានឈ្មោះ ជុំ ចាន់ភារក្ស ភេទ ប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកនិច ពណ៌សខៀវស៊េរី២០២៣ ពាក់ផ្លាកលេខ តាកែវ1.A B5578

ទី៣ មានឈ្មោះ អ៊ុន យូ ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម

ទី៤ មានឈ្មោះ រី យ៉ានុត ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម និងបក្ខពួកម្នាក់ទៀត ឈ្មោះ លី ស៊ីអាន់ ភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ដែលជាម្ចាស់ម៉ូតូម៉ាក អុិចសុិនទរ័ បានរត់គេចខ្លួនបាត់។

យ៉ាងណាមិញ ក្រោយពីធ្វើការឃាត់ខ្លួនសាកសួរចម្លើយ ជនសង្ស័យទាំង០៤នាក់ បានសារភាពថា នៅថ្ងៃកើតហេតុ ពួកគេទាំង ០៥នាក់ ដែលមានឈ្មោះដូចបានរៀបរាប់ខាងលើ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូ យកដុំថ្មគ.ប់ទៅលើគូជម្លោះរបស់ខ្លួន ដែលជិះម៉ូតូ តាមផ្លូវជាតិលេខ ៣ បណ្ដាលឲ្យត្រូវរថយន្តម៉ាកហ្វតរ៉ាប់ទរ័ ប្រាកដមែន។ ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងកម្លាំងជំនាញ កំពុងកសាងសំណុំរឿងទៅតាមនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួក ដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ – Police Commissariat Of Takeo Province

សូមទស្សនារូបភាពខាងក្រោម៖