ស្លា-.ប់ និងរបួសមនុស្សជាង ១០០ នាក់ ក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅប្រទេសក្រិច

មនុស្សចំនួន ២៦ នាក់បានបាត់បង់ជីវិត ខណៈ ៨៥ នាក់ផ្សេងទៀតបានរងរបួស ក្រោយរថភ្លើងនាប្រទេសក្រិចចំនួន ២ គ្រឿង បានបុកក្បាលគ្នាពេញទំហឹង កាលពីថ្ងៃ ០១ ខែមីនា ឆ្នាំ ២០២៣។

តាមសារព័ត៌មានបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានធ្វើដំណើរចាកចេញពីក្រុង Athens ទៅកាន់ភាគខាងជើងក្រុង Thessaloniki ស្របពេលរថភ្លើងដឹកទំនិញមួយគ្រឿងចេញពីក្រុង Thessaloniki ទៅកាន់ Larissa ក៏បានបុកទង្គិចគ្នាពេញទំហឹងនៅក្រៅក្រុង Larissa តែម្ដង។

តាមការបញ្ជាក់ពីអភិបាលក្រុងបានឱ្យដឹងថា ហេតុការណ៍ប៉ះទង្គិចគ្នារវាងរថភ្លើងនឹងរថភ្លើងនេះគឺខ្លាំងក្លាណាស់ រហូតធ្វើឱ្យតួរថភ្លើងចំនួន ៤ បានធ្លាក់ចុះផ្លូវ ខណៈតួដំបូងនៃរថភ្លើង គឺសឹងតែខូចខាតទាំងស្រុង៕