ទោះវ័យច្រើនមែន តែនាយទុយ ខំប្រឹងបន្តការសិក្សារហូតចប់ថ្នាក់អនុបណ្ឌិតយ៉ាងជោគជ័យ

ភ្នំពេញ៖ បើនិយាយដល់សិល្បករផ្នែកសម្ដែង និងពិធីករ ដ៏មានប្រជាប្រិយភាពលោក អ៊ឹង រដ្ឋា ហៅនាយទុយ ជឿថាប្រិយមិត្តច្បាស់ជាស្គាល់។ ដោយតារាជើងចាស់រូបនេះ បានឈានជើងដើរលើវិថីសិល្បៈនឹះមកជាច្រើនឆ្នាំ ហើយទទួលបានភាពល្បីល្បាញខ្លាំងទៀតផង។

ទន្ទឹមនឹងទទួលបានប្រជាប្រិយភាពនោះ មួយរយៈចុងប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញ នាយទុយ ហាក់មិនសូវបានបង្ហាញមុខ ជាមួយនឹងការងារសិល្បៈដូចមុនឡើយ។ តែទោះបីជាយ៉ាងណា ក៏នៅតែមានហ្វេនចង់ដឹងឮពីរូបលោកដដែល។

ជាមួយគ្នានេះដែរ បន្ទាប់ពីស្ងាត់មិនសូវបង្ហាញខ្លួនជាមួយការងារសិល្បៈនោះ តាមពិតពិតតារារូបនេះ កំពុងបន្តការសិក្សា ហើយថ្មីៗនេះ នាយទុយ បានរៀនចប់ថ្នាក់អនុបណ្ឌិតផងដែរ។ ម្យ៉ាងវិញទៀត នៅពីក្រោយការសិក្សាអនុបណ្ឌិតលោក ក៏មានអ្នកជួយជ្រុមជ្រែង ហើយតារារូបនេះបានសរសេរសារដឹងគុណបន្ថែមដូច្នេះថា៖

អរគុណមេដែលឲ្យខ្ញុំបានមកធ្វើការជាមួយមេមួយរយៈ ខ្ញុំមានលទ្ធភាពបានរៀនចប់ថ្នាក់អនុបណ្ឌិត ជាពិសេសទៀតនោះបានសម្រេចបំណងប្រថ្នាសាងសង់ផ្ទះមួយជាន់ទៀតឲ្យក្មួយៗបានរស់នៅ សូមគោរពអរគុណមេណាស់ដែលបានផ្តល់ពិភពលោកថ្មីសម្រាប់ជិវិតខ្ញុំ៕

 

សម្ដីនាយទុយ

សូមទស្សនារូបភាពខាងក្រោម៖