ស្ងប់ស្ងាត់មួយរយៈ វណ្ណដា ប្រាប់មកកាន់ហ្វេនថា មិនបានទៅណាទេ គឺជាប់នាំគ្រួសារទៅដើរលេង

ត្រឡប់ទៅកាលពីប៉ុន្មានឆ្នាំមុន ពោលគឺអំឡុងពេលកំពូលតារាចម្រៀងរ៉េបលំដាប់ប្រទេស​ វណ្ណដា កំពុងដើរចាប់ក្ដីស្រមៃរបស់ខ្លួន ជារឿយៗលោកតែងទន្ទេញជាប់ជានិច្ចថាខ្លួនគ្មានពេលសម្រាប់គ្រួសារសោះ ព្រោះក្នុងមួយថ្ងៃសឹងតែ ២៤ ម៉ោងទៅហើយ លោកចំណាយពេលតែជាមួយនឹងតន្ត្រី។

ទាំងនេះហើយគឺជាហេតុ និង ផលរបស់ វណ្ណដា ដែលលោកធ្លាប់លើកឡើងឥតឈប់ ទាំងក្នុងអត្ថន័យបទចម្រៀង ព្រមទាំងក្នុងបទសម្ភាសផ្សេងៗថា ក្ដីស្រមៃដ៏ធំរបស់លោកគឺចង់ចំណាយពេលឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន សម្រាប់គ្រួសារជាពិសេសគឺម៉ាក់ប៉ារបស់លោកតែម្ដង។

ដោយឡែក បន្ទាប់ពីបាត់មុខមួយរយៈពីការប្រគំតន្រ្តីនានា ព្រមទាំងក្នុងបណ្ដាញសង្គមមក នាថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ នេះ គណនីផេកផ្លូវការរបស់ វណ្ណដា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលលោកបានចំនាយពេលដ៏មានតម្លៃរៀបចំដំណើរកម្សាន្តជុំជាមួយនឹងក្រុមគ្រួសារយ៉ាងមានភាពកក់ក្ដៅ និង មានក្ដីសុខពេញទីនៅលើទឹកដីប្រទេសជប៉ុន។

ជាមួយរូបភាពជាច្រើនសន្លឹកទាំងនោះ លោកក៏បានភ្ជាប់ជាមួយនឹង Caption ផងដែរថា ៖ «អត់បានបាត់ទៅណាទេ ទៅដើរលេង» ព្រមទាំងភ្ជាប់ជាមួយនឹង Hastag «#Japan #familytrip»។

 

 

រីករាយទស្សនា បណ្ដុំរូបភាពរបស់ វណ្ណដា និង ក្រុមគ្រួសារលើទឹកដីប្រទេសជប៉ុន ខាងក្រោម ៖