កាន់តែល្បី! សុខៗតារារ៉េបល្បី Snoop Dog បង្ហោះវីដេអូ ចែអំបិលម្ទេស អ្នកចូលមើលរាប់លាននាក់

បរទេស៖ មានការភ្ញាក់ផ្អើលជាខ្លាំង ទៅនឹង តារារ៉េបដ៏ល្បីប្រចាំប្រទេសអាមេរិក លោក Snoop Dog ដែលបានធ្វើការបង្ហោះវីដេអូទៅនឹង តារាបណ្តាញសង្គម ចែអំបិលម្ទេស ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងឃ្លឹបមួយនេះ។

ជាក់ស្តែង តាមរយៈការបង្ហោះវីដេអូនេះផងដែរ ដែលចែអំបិលម្ទេស បានហូបអាពីងរស់ ជ្រលក់ទៅនឹង ទឹកជ្រលក់ ក្រេបជញ្ចក់ ហារមាត់ទំពារយ៉ាងជក់ចិត្តតែម្តង បានធ្វើឲ្យវីដេអូ​ដែលតារាប្រុសរ៉េបមួយនេះ ទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង រហូតមានអ្នកទស្សនាជាង ២០លាននាក់ ថែមទាំងអ្នកចុចចូលចិត្ត ជាង ៦សែនដងទៀតផង។

យ៉ាងណាមិញ នេះមិនមែនលើកទីមួយនោះទេ ដែលចែអំបិលម្ទេស មានការចាប់អារម្មណ៍នៅក្រៅស្រុក តែមកលើកនេះ​ ត្រូវបានគេលើកឡើង វិភាគមានការវិជ្ជមានច្រើនផងដែរ ផ្ទុយពីលើកមុន​ដែលគេរិះគន់យ៉ាងចាស់ដៃទៅនឹង ការវីដេអូបែបប្លែកៗ ក្នុងបរិភោគ របស់មិនសមគួរមួយចំនួន៕

សូមទស្សនារូបភាពខាងក្រោម៖