ពិតជាមានទឹកចិត្តដ៏ប្រពៃ តារាចម្រៀង កញ្ញា សុខ ពិសី បានចំណាយលុយផ្ទាល់ខ្លួន ដើម្បីជួយដល់សត្វសុនខច្រើនក្បាល(មានវីដេអូ)

ភ្នំពេញ៖ ក្រៅពីមានរូបសម្រស់ ព្រមទាំងទេពកោសល្យនៅក្នុងវិស័យសិល្បៈចម្រៀងហើយនោះ តារាចម្រៀងស្រី កញ្ញា សុខ ពិសី ក៏ត្រូវបានហ្វេនៗចូលចិត្តតាមដានពីសកម្មភាពប្រចាំថ្ងៃ ជាពិសេស ពួកគេតែងតែសរសើរពីទឹកចិត្ត ក្ដីអាណិតរបស់តារាស្រីរូបនេះ ក្នុងការចេះជួយអ្នកដទៃ ក្នុងគ្រាលំបាក ទៀតផង។

ដោយឡែក ថ្មីៗនេះ កញ្ញា សុខ ពិសី ក៏កំពុងតែទាញយកចិត្តអ្នកគាំទ្រ ដោយបានបង្ហាញពីទឹកចិត្តដ៏ល្អមួយ ក្នុងពេលដែលនាងទៅធ្វើការនៅតាមខេត្ត ហើយបានឃើញសត្វសុនខច្រើនក្បាល ដែលគេត្រៀមយកទៅលក់ ស្របពេលនោះដែរ តារាស្រីរូបនេះ ក៏បានជួយសត្វទាំងនោះ ដោយចំណាយនូវថវិកាផ្ទាល់ខ្លួន ដើម្បីទិញយកសត្វទាំងនេះ ធ្វើឲ្យពួកគេមានសេរីភាព និងរួចពីសេចក្ដីស្លា.ប់។

យ៉ាងណាមិញ នេះគឺជាទឹកចិត្តដ៏គួរឲ្យសរសើរមួយ ដែល កញ្ញា សុខ ពិសី បានជួយនិង បង្ហាញពីក្ដីអាណិតចំពោះជីវិតសត្វលោកដែលតែងតែចង់រស់រានមានជីវិត ដោយមិនប្រកាន់ថា នោះគឺមនុស្ស ឬសត្វនោះឡើយ ៕

សូមទស្សនារូបភាព និងវីដេអូ ខាងក្រោម៖