ផ្ទុះការចាប់អារម្មណ៍ និង ការសរសើរយ៉ាងខ្លាំងជាថ្មី បន្ទាប់ពីឃើញក្រុមនិស្សិតប្លាស្ទិក​ លះបង់ពេលវេលាផ្ទាល់ខ្លួន ដើរប្រមូលសំរាមតាមប្រឡាយទឹកស្អុយ(វីដេអូ)

នាពេលថ្មីៗនេះ វីដេអូថ្មីមួយទៀតរបស់យុវជនមួយក្រុម ដែលហៅខ្លួនឯងថា «និស្សិតប្លាស្ទិក ឬ ពូប្លាស្ទិក» ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកផ្ទុះការចាប់អារម្មណ៍ និង ការសរសើរយ៉ាងខ្លាំងជាថ្មី បន្ទាប់ពីឃើញទឹកចិត្តរបស់ពួកគេចុះទៅប្រមូលសំរាមពីប្រឡាយទឹកស្អុយ កែប្រែសភាពប្រឡាយឱ្យមានសភាពប្រសើរជាងមុន។

យោងតាមវីដេអូរបស់ «និស្សិតប្លាស្ទិក» ដែលបានបង្ហោះនៅលើហ្វ៊េសប៊ុកកាលកាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ បានបង្ហាញពីសកម្មភាពរបស់ក្រុមខ្លួនធ្វើការចុះទៅប្រមូលសំរាមក្នុងប្រឡាយទឹកមួយកន្លែង ដែលចំណាយកម្លាំង និង ពេលវេលារាប់ម៉ោង ដើម្បីធ្វើសភាពប្រឡាយល្អប្រសើរជាងមុន។

គួរបញ្ជាក់ដែរ វីដេអូដែលបានបង្ហោះលើហ្វេសប៊ុកនោះ ក៏បានធ្វើឱ្យអ្នកនិយមលេងហ្វេសប៊ុកជាច្រើនបានចែករំលែកបន្ត ព្រមទាំងបញ្ចេញមតិសរសើរចំពោះសកម្មភាពនោះ ដោយមានអ្នកខ្លះបានលើកឡើងថា អរគុណសម្រាប់ការលះបង់ ខណៈដែលអ្នកខ្លះទៀតក៏បានចូលរួមឧបត្ថម្ភជាប្រាក់ ដើម្បីលើកទឹកចិត្តឱ្យបន្តសកម្មភាពទាំងនេះបន្តទៀត និង សង្ឃឹមថាទីក្រុងនឹងស្អាត ប្រសើរឡើងបន្តិចម្ដងៗ៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ