រំជួលចិត្ត! លោកគ្រូពិការភ្នែកម្នាក់ឈរបង្រៀនសិស្សជាជនពិការភ្នែកដូចគ្នា មើលហើយស្រក់ទឹកភ្នែក

វីដេអូមួយនៅលើបណ្ដាញសង្គម Tiktok ប្រមាណជិត ២ នាទី បានអង្រួនបេះដូងអ្នកទស្សនាឱ្យរំជួលចិត្តរកអ្វីថ្លែងពុំបាន អំពីសកម្មភាពលោកគ្រូពិការភ្នែកម្នាក់ឈរបង្រៀនសិស្សជាជនពិការភ្នែកដូចគ្នា មើលហើយស្រក់ទឹកភ្នែករំជួលចិត្តដោយមិនដឹងខ្លួន។

វីដេអូដែលកំពុងផ្ទុះការចាប់អារម្មណ៍ខាងលើ ត្រូវបានបង្ហោះដោយគណនី Tiktok ឈ្មោះ យឿន ពិសិដ្ឋ បង្ហាញពីទឹកចិត្តលោកគ្រូពិការភ្នែកបានទៅបង្រៀនសិស្សពិការភ្នែក ដោយហៅសំណួរឱ្យសិស្សសរសេរនៅក្នុងថ្នាក់រៀន ដែលពេលនេះកំពុងទទួលបានការលើកទឹកចិត្ត និង ស្ញើចសរសើរជាខ្លាំងពីសំណាក់មហាជន។

ក្នុងនោះក៏មានអ្នកលេងបណ្ដាញសង្គមនេះ ក៏បាននាំគ្នាបញ្ចេញមតិលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងនោះ ខិតខំស្វះស្វែងតស៊ូរៀនសូត្របន្តកុំបាក់ទឹកចិត្ត ព្រមទាំងជូនពរឱ្យទទួលបានជោគជ័យ មានអនាគតល្អត្រចះត្រចង់ទាំងអស់គ្នានាពេលអនាគត៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ