ធ្វ្វើឲ្យហ្វេនៗកាន់តែស្រឡាំងកាំង នៅពេលដែលតារាស្រី គង់ ចាន់ស្រីមុំ សម្ដែងដល់ៗ ក្នុងឈុតផ្អែមល្ហែម ជាមួយតារាប្រុស លោក ពឹង ពុទ្ធិស័ក្ដិ

ភ្នំពេញ៖ ពិតណាស់ បច្ចុប្បន្ននេះ តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ តែងតែទាញយកចំណាប់អារម្មណ៍ពីហ្វេនៗ ព្រមទាំងមហាជនជាច្រើន ទៅលើសកម្មភាពផ្សេងៗ មិនថាជាការកម្សាន្តផ្ទាល់ខ្លួន ក៏ដូចជា ការងារនៅក្នុងវិស័យសិល្បៈ ទាំងការសម្ដែង និងធ្វើជាពិធីការិនី ផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ តារាស្រី អ្នកនាង គង់ ចាន់ស្រីមុំ ស្រាប់តែបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ស្រឡាំងកាំង ជាមួយនឹងរូបភាពដ៏ផ្អែមល្ហែម ដែលបានបង្ហាញចេញពីក្នុងកម្មវិធី 3Fun ជាមួយនឹងឈុតឆាក កៀកកើយយ៉ាងស្និទ្ធស្នាល ជាមួយនឹងតារាសម្ដែងប្រុស លោក ពឹង ពុទ្ធិស័ក្ដិ

ជាពិសេស អ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែជក់ចិត្ត មើលឃើញពីឈុតផ្អែមល្ហែមនៅក្នុងនោះ ស្របពេលដែលមានរូបភាពបង្ហាញពីការប៉ះពាល់ ថើ.បគ្នាយ៉ាងក្ដៅគគុក រវាងតារាប្រុសស្រីទាំងពីរដួងនេះ នៅពីមុខពិធីករផ្សេងទៀត។ តែទោះជាយ៉ាងណា នេះគ្រាន់តែសិល្បៈនៃការសម្ដែងឈុតមួយ ដែលអ្នកទាំងពីរ បានបង្ហាញពីសមត្ថភាព និងទេពកោសល្យយ៉ាងល្អ ផងដែរ៕

ប្រភពរូបភាព៖ 3fun channel cambodia

សូមទស្សនារូបភាពខាងក្រោម៖