ក្រសួងអប់រំឱ្យមានការលេងល្បែង-របាំប្រជាប្រិយ ហាមលេងបាញ់ទឹក ប៉ាតម្សៅ នៅតាមសាលាទាំងរដ្ឋ និង ឯកជន

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹង និង លើកកម្ពស់ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរ ដើម្បីបណ្ដុះបណ្ដាល និង ពង្រឹងសា្មរតីស្នេហាជាតិឱ្យកាន់តែខ្លាំងក្លា ព្រមទាំងចូលរួមអភិរក្ស និង លើកកម្ពស់វប្បធម៌ជាតិខ្មែរ ឱ្យបានគង់វង្ស និង រីកចម្រើន ក្រសួងបានធ្វើការណែនាំ ក៏ដូចជាអំពាវនាវឱ្យគ្រឹះស្ថានសិក្សាទាំងសាធារណៈ និង ឯកជន អនុវត្តតាមការណែនាំដូចជា ៖

១. បង្កលក្ខណៈឱ្យសិស្សានុសិស្សលេងល្បែង និង របាំប្រជាប្រិយខ្មែរ នៅមុន និង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។

 

២. ណែនាំដល់លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញលើកទឹកចិត្ត និង សម្របសម្រួលសិស្សានុសិស្ស លេងល្បែងប្រជាប្រិយ និង របាំប្រជាប្រិយ។

 

៣. ហាមឃាត់ និង ទប់ស្កាត់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬ របាំប្រជាប្រិយខ្មែរ និង ល្បែងមួយចំនួន ដែលប្រឈមនឹងហានិភ័យ ដូចជា ដុត ឬ បាញ់ផាវ បាញ់ ឬជះទឹក លាបម្សៅ។ល។

៤. សហការជិតស្និទ្ធជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្ដល់ និង ទទួលព័ត៌មានស្ដីពីការលេងល្បែងអសុវត្ថិភាពទាំងក្នុង និង ក្រៅគ្រឹះស្ថានសិក្សា។

អាស្រ័យហេតុនេះ ក្រសួងសូមអំពាវនាវឱ្យមន្ទីរអប់រំ យុវជន និង កីឡា រាជធានីខេត្ត ការិយាល័យអប់រំ និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានទទួលសេចក្ដីណែនាំរួចហើយ ចូលរួមសហការផ្សព្វផ្សាយ និង អនុវត្តតាមសេចក្ដីណែនាំនេះ៕

សូមអានសេចក្ដីណែនាំលម្អិត ដែលមានភ្ជាប់ជូនខាងក្រោម ៖