អ្នកគាំទ្រស្ទើតែយល់ច្រលំកូនស្រីច្បងរបស់ សារ៉ាយ សក្កណា កាន់តែធំ មិនថាមុខមាត់ លេងស្ទាយខ្លួន កាន់តែដូចម៉ាក់ៗ

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ អំពីអ្នកនាង សារ៉ាយ សក្ខណា ដែលជាតារាសម្ដែងស្រី សម្បុរស្រអែមស្រស់ ដ៏មានប្រជាប្រិយភាពមួយរូប បានទាក់ទាញបណ្ដាចិត្តមហាជនជាច្រើន ឲ្យស្រឡាញ់ពេញចិត្ត គាំទ្រដល់រូបនាង ព្រោះតែសមត្ថភាព ទេពកោសល្យក្នុងការសម្ដែងជាដើម ហើយក្រោយពីតារាសម្ដែងស្រីរូបនេះរៀបមង្គលការរួចមក នាងទួលបានកូនប្រុសស្រី២នាក់ ជាកាដូដ៏មានតម្លៃសម្រាប់នាងនឹងស្វាមីផងដែល។

យ៉ាងណាមិញ ​​​​​​​​​​​​​​​​​អ្នកលេងបណ្ដាញសង្គមជាច្រើនបានកត់សម្គាល់ឃើញថា កូនស្រីច្បងរបស់នាង នៅពេលដែលកូនស្រីនាងកើនអាយុពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធំគឺមានមុខមាត់កាន់តែដូចម៉ាក់ៗខ្លាំងណាស់ រួមទាំងការលេងស្ទាយខ្លួន និងស្ទាយសម្លៀកបំពាក់កាន់តែដូចម៉ាក់តែម្ដង។

មិនត្រឹមតែប៉ុណ្ណោះ មានមហាជនជាច្រើន ក្រោយបានឃើញជាមួយរូបភាពកូនស្រីរបស់តារាសម្ដែងស្រីអ្នកនាង ​ សារ៉ាយ សក្ខណា រួចមកធ្វើឲ្យអ្នកគាំទ្រស្ទើតែយល់ច្រលំថាជារូបរបស់នាង ដែលតាមពិតជារូបកូនស្រីច្បងរបស់នាងសោះ ហើយកូនស្រីច្បងរបស់នាងមានឈ្មោះថា Keo Mataysia។

ជាការពិតណាស់ មហាជនក៏បានគិតថាទាំងការលេងស្ទាយខ្លួន និងស្ទាយសម្លៀកបំពាក់គឺពិតជា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់នោះទេ ព្រោះសម្រស់របស់កូនស្រីនាង បើទោះបីនៅក្មេងមែនតែស្រស់ស្អាត មិនចាញ់មនុស្សធំពេញវ័យប៉ុន្មានទេ ហើយគេគឹថា ពេលនាងពេញវ័យ អាចនឹងដើរតាមវិស័យសិល្បៈដូចជាម៉ាក់ដែលហើយ៕

សូមទស្សនារូបភាពខាងក្រោម៖