ម្ដងនេះ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត បង្ហាញសមត្ថភាពយ៉ាងល្អ ច្រៀងបទ How About Now ជាមួយភ្លេងអកកេះ(មានវីដេអូ)

ភ្នំពេញ៖ អាចនិយាយបានថា បច្ចុប្បន្ននេះ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត កាន់តែមានភាពល្បីល្បាញ និងការគាំទ្រយ៉ាងច្រើនកុះករក៏ដូចជាមានការពេញចិត្តទៅលើការបញ្ចេញស្នាដៃនិពន្ធបទចម្រៀងថ្មី ញាក់កន្ត្រាក់អារម្មណ៍ ដែលសុទ្ធសឹងតែមានភាពពេញនិយមក្នុងស្រទាប់យុវវ័យ។

ថ្មីៗនេះវិញ ស្របពេល បទចម្រៀងដ៏កំពុងពេញនិយមមួយបទរបស់តារាប្រុសរូបនេះ ដែលត្រូវបានគេយកទៅច្រៀងឡើងវិញ ជាមួយនឹងទម្រង់ភ្លេងអកកេះ ដែលកំពុងទទួលបានការគាំទ្រនោះ ពេលនេះ រូបលោកក៏បានបញ្ចេញនូវសមត្ថភាពក្នុងការច្រៀងចម្រៀងមួយបទនេះដែលមានចំណងជើងថា «How About Now» ក្នុងទម្រង់ភ្លេងអកកេះ បានយ៉ាងល្អ នៅលើឆាកតន្រ្តីទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញយ៉ាងដូច្នេះ ក៏ដូចជាបានទស្សនាស្ដាប់យ៉ាងជក់ចិត្តហើយនោះ ហ្វេនៗជាច្រើន ពិតជាបង្ហាញពីការពេញចិត្តទៅលើតារាប្រុសរូបនេះ ជាមួយនឹងសមត្ថភាពដែលអាចបង្ហាញបាននៅពេលដែលមានការផ្លាស់ប្ដូរនៃទម្រង់ភ្លេងបទចម្រៀងរបស់ខ្លួន ផងដែរ។ ជាពិសេស អាចបង្ហាញឲ្យដឹងថា រូបលោកជាតារាចម្រៀងម្នាក់ ដែលមិនប្រកាន់ច្រេីន សុខចិត្តឡេីងច្រៀង នៅអកកេះ ឡេីងសាមញ្ញបំផុត៕

ប្រភពtiktok៖ Pattchadun

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

@pattchadun

How about now អកកេសពិតៗ😂 ត្បូងឃ្មុំ យើង #gdevith #ditway4ever

♬ original sound – 🌼Pattcha Dun🌼 – 🌼Pattcha Dun🌼