មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញរូប ពាក់មី ដាក់ស៊ុមសខ្មៅបង្ហោះក្នុងហ្វេសប៊ុក

ពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ នេះ ស្រាប់តែតារាកំប្លែងដ៏ល្បីលោក ពាក់មី បានចេញមកបង្ហោះរូបភាពប៉ុន្មានសន្លឹកលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលនាំឱ្យមហាជនមួយចំនួនក្រឡេកមើលមួយភ្លែតប្រហោងពោះស្ទើរគ្រប់គ្នា ព្រោះថារូបភាពនោះគឺជារូបភាពគំនូរសខ្មៅគូដោយដៃ ដាក់ស៊ុមពណ៌សខ្មៅដែលម្នាក់ៗឃើញហើយបែរជាគិតដល់រឿងអកុសលទៅវិញ។

សម្រាប់លោក ពាក់មី ជាតារាកំប្លែងដូចនេះរាល់រឿងដែលលោកបង្ហោះឡើងតែងធ្វើឱ្យមហជនផ្ទុះសំណើច។ តួយ៉ាងដូចរូបភាពប៉ុន្មានសន្លឹកនេះជាដើម ដោយគ្រាន់តែមហាជនឃើញភ្លែតផ្ទុះសំណើចព្រោងព្រាត។

អ្វីដែលសំខាន់ ទន្ទឹមនឹងឃើញការបង្ហោះនោះម្នាក់ៗបានចូលទៅបញ្ចេញមតិស្រដៀងៗគ្នាថា ៖ «ខំភ័យស្មានតែបងកើតអី,ឃើញហើយចង់ភ្ញាក់,មើលដំបូងប្រហោងពោះ,មើលមួយភ្លែតច្រឡំតែល្អវិញអត់មានផ្កា,មើលមួយភ្លែតចង់គាំង,ភ្ញាក់មិញស្មានពូពាក់មី,ម៉ាទោស មើលលើរូបដំបូងស្មានតែ RIP រកស៊ុមផ្សេងដាក់ទៅពូ រួមនឹងមតិជាច្រើនផ្សេងៗទៀត»