សែនអាណិត! ដល់ម៉ោងទទួលភ្ញៀវហើយ ស្រាប់តែធ្លាក់ភ្លៀង និងខ្យល់ព្យុះយ៉ាងខ្លាំង បាក់ខូចខាតរោងការអស់ទាំងស្រុង

បាត់ដំបង៖ ឆ្នាំនេះគ្រោះធម្មជាតិរាងកាចជាងរាល់ឆ្នាំ ដែលមានទីតាំងខ្លះក្ដៅខ្លាំង ទីតាំងខ្លះមានធ្លាក់ភ្លៀងលាយលំ ជាមួយខ្យល់ព្យុះ ខ្យស់កន្ដ្រាក់បក់បោកយ៉ាងខ្លាំងខ្លា គួរឲ្យខ្លាច បានធ្វើឲ្យខូចខាត ​​​​​​​​​​​​​​​​​​​​​​​​ទ្រព្យសម្បត្តិជាច្រើន និងធ្វើឲ្យមនុស្សជាច្រើននាក់បានបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិដ៏កំណាចមួយនេះ។

ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មានទិដ្ឋភាពមួយយ៉ាងគួរឲ្យអាណិតជាខ្លាំង ដែលនៅក្នុងកម្មវិធីមង្គលការមួយ ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលខាងម្ចាស់ដើមការ ជិតដល់ម៉ោងចាក់ភ្លេង ទទួលភ្ញៀវមកហូបការពេលល្ងាចហើយ ស្រាប់តែធ្លាក់ភ្លៀងមួយមេធំ រួមផ្សំជាមួយខ្យល់ព្យុះ កន្រ្ដាក់យ៉ាងខ្លាំង បក់បោកកំម្ទេចរោងការនោះ ខ្ទេចខ្ទីទាំងអស់ស្រុងតែម្ដង។

ជាការពិតណាស់ អ្នកលេងបណ្ដាញសង្គម ក្រោ​យបានឃើញទិដ្ឋភាពបែបនេះរួច បានត្រឹមតែនិយាយពាក្យថា អាណិត​អាសូរ សោកស្ដាយ ចំពោះក្រុមគ្រួសារម្ចាស់ដើមការ របស់កូនក្រមុំ និងកូនកំលោះ ជាមួយហេតុការណ៍អាក្រក់ដែលបានកើតឡើងមួយនេះ ដោយសារតែគ្រោះធម្មជាតិនេះផងដែរ៕

ប្រភពអាខោនTikTok៖ Channa Channa

សូមទស្សនារូបភាពខាងក្រោម៖

សូមទស្សនារូបភាពខាងក្រោម៖

@2145545920ដល់ម៉ោងទទួលភ្ញៀវហេីយភ្យះុមកដល់បាក់ខ្ទេចទាំងស្រុងនៅស្រុកភ្នំព្រឹក🙏🏼🙏🏼

♬ original sound – Channa channa