មិនជឿកុំប្រមាថ! ទីបំផុត យុវជន៣នាក់ត្រូវកង់បីឥណ្ឌាបុកឆ្លងភព សម្រេចនាំគ្នាទៅស្រោចទឹក បណ្ដេញគ្រោះចង្រៃ

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ​ អ្នកលេងបណ្ដាញសង្គមជាច្រើន ពិតជាបានជ្រាបរួចមកហើយ អំពីព័ត៌មាន គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរហូតដល់ ៣ករណីនៅកន្លែងតែមួយ ដោយសារតែការបាញ់ទឹកសម្អាតលាងផ្លូវ នៅសង្កាត់ចាក់អង្រែក្រោម ធ្វើឲ្យមានសភាពរអិល ដែលករណីទី១ ឡានរវាងកង់បីឥណ្ឌា, ករណីទី២ ម៉ូតូជិះក្នុងល្បឿនលឿនដួលអូសជាមួយផ្លូវ, ករណីទី៣ កង់បីឥណ្ឌាបុកជាមួយកង់បីឥណ្ឌា និងជាមួយម៉ូតូមួយគ្រឿងជិះដោយយុវជនបីនាក់ ហើយអ្វីដែលកាន់តែចម្លែក និងធ្វើឲ្យប្រជាពលរដ្ឋឆ្ងល់នោះ គឺមិនឃើញម៉ូតូរបស់យុវជនទាំងបីនៅកន្លែងកើតហេតុ គឺបាត់ស្រមោលឈឹងតែម្ដង ។

ជាការពិតណាស់ ហេតុការដែលអ្នកលេងបណ្ដាញសង្គមនាំគ្នាឆ្ងល់បនោះ ពេលនេះត្រូវបានម្ចាស់ហ្វេសប៊ុកមួយ មានឈ្មោះថា​ Leng SokNov បានបង្ហោះរូបភាពមួយសន្លឹក មានយុវជន៣នាក់ ជាមួយសកម្មភាពពួកគេអង្គុយស្រោចទឹក ដើម្បីកាត់គ្រោះចង្រៃ ដែលអមជាមួយសារមួយ​ បញ្ជាក់ថា ខ្លួនជាមនុស្សបីនាក់ជិះម៉ូតូ ស្ថិតនៅក្នុងគ្រោះថ្នាក់កង់បីឥណ្ឌាបុកពីក្រោយ ដោយក្នុងសារនោះបានរៀបរាប់ថា៖

«យើងមើលមិនឃើញទេផ្លូវងងឹតថាពីរបីទៅមើលមិនឃើញ តែនេះមួយប្រទេសបងប្អូនយើងមើលអត់ឃើញខ្ញុំទាំងអស់គ្នា ចឹងខ្ញុំមានតែមកស្រោចទឹករំដោះគ្រោះចេញទេ បីនាក់ខ្ញុំនេះហើយដែលជាអ្នកកើតហេតុ»។

 

Leng SokNov

លើពីនេះ មហាជន អ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាចែករំលែករូបមួយសន្លឹកនេះព្រោងព្រៀត និងបានបញ្ចេញបតិនៅក្នុងការបង្ហោះរូបនោះថា​ «កុំបារម្ភពេកអូន អាចថាមកពីអូនមានទេវតាតាមថែរក្សា ទើបអូនឯងអត់មានប៉ះពៀរចឹងនោះ, ស្រោចទឹកការពាទុកមុនក៏ល្អព្រោះជីវិតមើលមិនឃើញទេ, តាមពិតមើលឃើញសោះ បើមើលឲ្យដិតដល់ ឃើញក្បាលតិចនៅមុខកង់បី តែម្នាក់ៗដូចមិចៗទេ, អាចគេជួយបិទបាំង បានបាត់ចឹង គេតាមថែរក្សា, ជូនពរអ្នកទាំងបីផុតគ្រោះភ័យ,» នៅមានមតិជាច្រើនទៀត ដែលយកមកបង្ហាញមិនអស់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖