ទោះរវល់ជាមួយនឹងការងារ ប៉ុន្តែ ផេន ខេត ឆ្លៀតនាំម្ដាយទៅដើរលេងរំសាយអារម្មណ៍ ដើម្បីកាត់ភាពស្ត្រេស

ភ្នំពេញ៖ អាចនិយាយបានថា​ ផេន ខេត ជាពិធីការិនីប្រចាំកម្មវិធី ៣ហ្វាន់ ដែលកំពុងទទួលបានការគាំទ្រច្រើនពីមហាជន។ លើសពីនេះទៅទៀត តារារូបនេះតែងតែនាំភាពសប្បាយរីករាយ តាមរយៈការនិយាយស្ដីកំប្លុកកំប្លែង ធ្វើឲ្យហ្វេនបានសើចក្អាកក្អាយផងដែរ។

យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ផេន ខេត ហាក់កាន់តែទទួលបានការងារក្នុងវិស័យសិល្បៈច្រើនជាងមុនគួរឲ្យកត់សម្គាល់។ ជាពិសេស ពីមួយឆ្នាំទៅមួយឆ្នាំនាងកាន់តែរវល់ជាមួយនឹងការងារសឹងគ្មានពេលទំនេរនោះទេ។ ម្យ៉ាងគេតែងឃើញតារារូបនេះ ធ្វើការច្រើនជាង ដើរលេងកម្សាន្តទៅតាមខេត្ត ឬតាមបណ្ដាប្រទេសផ្សេងៗ។

តួយ៉ាងថ្មីៗនេះ ផេត ខេត បានដកឃ្លាពីការងារសិល្បៈ ដើម្បីជូនម្ដាយទៅដើរលេងនៅសមុទ្រ។ បើមើលតាមរូបភាព គេឃើញទឹកមុខនាង និងម្ដាយ បានបង្ហាញស្នាមញញឹមយ៉ាងរីករាយ ពោរពេញដោយក្ដីសុខតែម្ដង។ មិនតែប៉ុណ្ណោះ រូបភាពតារារូបនេះ និងម្ដាយ ពិតជាមានភាពស្និទ្ធស្នាលគ្នាខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖