ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ អោយតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ ល្បាតពួនស្ទាក់ បង្ការទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានធ្វេីការឃាត់ខ្លួន ជនសង្ស័យចំនួន២ ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក
បូនីន អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ អោយតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ ល្បាតពួនស្ទាក់ បង្ការទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣
ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានធ្វេីការឃាត់ខ្លួន ជនសង្ស័យចំនួន២
ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

👉នៅយប់ថៃ្ងទី២៦ខែ តុលា ឆាំ្ន២០២៣ វេលាម៉ោង៥នឹង០០នាទីរំលងអាធ្រាត្រ កំម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះល្បាតត្រួតពិនិត្យនក្នុងមូលដ្ឋានប៉ុស្តិស្ទឹងមានជ័យទី៣ដល់ចំនុចផ្លូវបេតុងភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី៣ ឃើញជនសង្ស័យ២នាក់ 👉ឈ្មោះសឿន​ សុភាដាវិន ភេទប្រុស អាយុ៣០ឆ្នាំទី២ឈ្មោះ​ តុង​ សុភ្រា​ភេទប្រុសអាយុ២៣ឆ្នាំជនសង្ស័យទាំង២នាក់ជិះម៉ូតម៉ាកស្កប់១គ្រឿងពណ៍ខ្មៅគ្មានស្លាកលេខ​ រួចកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ល្បាតជួបដោយមានការសង្ស័យ ក៍ហៅត្រួតពិនិត្យ រកឃើញ ម្សៅក្រាមពណ៌សថ្លា ចំនួន ៦កញ្ចប់ថងតូចនិងសង្ស័យជាសារធាតុញៀនក៏នាំខ្លួនជនសង្ស័យទាំងពីរនាក់មកសាកសាកសួរ
👉វត្ថតាងចាប់យក: ក្រាមពណ៌សថ្លាចំនួន៦កញ្ចប់ថង់តូច និងទូរសព្ទ១គ្រឿងចាស់​ ម៉ូតូស្កប់ពីពណ៍ខ្មៅគ្មានស្លាកលេខ

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធើ្វការសាកសួរ ចាត់ការតាមនីតិវិធីច្បាប់។