រថយន្ត​ PRIUS វាជែងក្នុងស្ថានភាពគ្រោះថ្នាក់​ ពន្លះ​គោយន្តកន្រៃ្តដឹកឈើ របួសធ្ងន់​ម្នាក់​ ស្រាល២នាក់

ខេត្តកំពង់ឆ្នាំង​ ៖ នៅថ្ងៃសៅរ៍ ០១រោច​ ខែចេត្រ​ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២០​ ខែមេសា ឆ្នាំ២០១៩​ វេលាម៉ោង១៧​:៣០នាទី​ នៅចំណុចវាលបារាម ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៤​-៦៥ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តម៉ាកព្រុស TOYOTA PRIUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AS-7570 អ្នកបើកបរឈ្មោះ សុខ គន្ធា ភេទស្រី អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិ១៣មករា ឃុំព្រែកព្រះស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងអ្នករួមដំណើរចំនួន០៥នាក់ ។

ទី១ ឈ្មោះ លឹម ជាប៉ ភេទប្រុស អាយុ៩ឆ្នាំ ជនជាតិខ្មែរ ។
ទី២ ឈ្មោះ លឹម ហ៊ុយហ័ង ភេទស្រី អាយុ៣ឆ្នាំ ជនជាតិខ្មែរ។ ទី៣ ឈ្មោះ លឹម ជាសុីញ ភេទប្រុស អាយុ១ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំ ជាមួយអ្នកបើកបរ ។

ទី៤ ឈ្មោះ​ ទៀង នី ភេទស្រី អាយុ២៣ឆ្នាំ​ ជនជាតិខ្មែរ នៅភូមិព្រែកធំ ឃុំ កំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ទី៥ ឈ្មោះវិន ឆវីន ភេទ ស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ធ្វើដំណើរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង និងគោយន្តកន្រៃ្តដឹកឈើ ម៉ាក គូបូតា ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថា ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូនឪ ឃុំស្នាយជិត ស្រុកជុំគិរី ខេត្តកំពត អ្នករួមដំណើរជាមួយចំនួន០២នាក់ ទី១ ឈ្មោះ ទូច តុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។ ទី២ ឈ្មោះកាន ថា ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបរ (ធ្វើដំណើរពីទិសខាងជើង ទៅទិសខាងត្បូង)។​

ហេតុការណ៍បានបង្កការគ្រោះថ្នា​ក់​ និងខូចខាត
-​ របួសធ្ងន់ ០១នាក់ ប្រុស
-​ របួសស្រាល ០២នាក់ ស្រី
-​ ខូចរថយន្ត​ ០១គ្រឿង (ធ្ងន់)
-​ ខូចគោយន្តកន្រៃ្ត ០១គ្រឿង (ធ្ងន់)
-​ បណ្ដាលមកពីអ្នកបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់។