សាលាសង្កាត់ទាំង៧​ នៃខណ្ឌមានជ័យ​ សូមអញ្ជេីញបងប្អូនទើបគ្រប់អាយុ ១៨ឆ្នាំ ឬមិនទាន់បានចុះឈ្មោះបោះឆ្នោត និងទើបផ្លាស់ទីលំនៅមករស់នៅតាមសង្កាត់ ទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា​!


រាជធានីភ្នំពេញ​ ៖ សាលាសង្កាត់ទាំង៧​ នៃខណ្ឌមានជ័យ​ មានដូចជា​ .សាលាសង្កាត់​ចាក់អង្រែក្រោម​,

២.សាលាសង្កាត់​ចាក់អង្រែលេី,

៣.សាលាសង្កាត់​បឹងទំពុន​ទី១​,​

៤.សាលាសង្កាត់បឹងទំពុនទី២,

៥.សាលាសង្កាត់​ស្ទឹងមានជ័យទី១,​ ​

៦.សាលាសង្កាត់​ស្ទឹងមានជ័យទី២,​

៧.សាលាសង្កាត់​ស្ទឹងមានជ័យទី៣, សូមជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់និមួយៗ​ ក្នុងចំណោម​សង្កាត់ទាំង៧​ នៃខណ្ឌមានជ័យ​ខាងលេីនេះ ឲ្យបានជ្រាបថា ៖ ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ បានចាប់ផ្តើម ដំណើរការហើយ គឺចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ម៉ោងធ្វើការពេលព្រឹក ចាប់ផ្តើមម៉ោង៧:០០ព្រឹក ដល់ម៉ោង១១:៣០ព្រឹក នឹងពេលល្ងាចពីម៉ោង១៤:០០ល្ងាច ដល់ម៉ោង១៧:៣០ល្ងាច ដោយមិនគិតថ្ងៃសម្រាក ថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យឡេីយ ។

សូមបងប្អូនប្រជាពលរដ្ឋ ទើបគ្រប់អាយុ ១៨ឆ្នាំ ឬមិនទាន់បានចុះឈ្មោះបោះឆ្នោត និងទើបផ្លាស់ទីលំនៅពី ឃុំសង្កាត់ផ្សេងហើយចង់បោះឆ្នោត នៅក្នុងសង្កាត់ណាមួយ​ ក្នុងចំណោម​សង្កាត់ទាំង៧ នៃខណ្ឌមានជ័យ​ បងប្អូនអាចមកចុះឈ្មោះ, កែតម្រូវឈ្មោះ រឺផ្ទេរឈ្មោះ ដែលមានទីតាំងនៅតាមសាលាសង្កាត់ដែលលោកអ្នកផ្លាស់មក ។

ចំពោះ​លក្ខខណ្ឌ ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​បាន គឺ​ត្រូវ​បង្ហាញខ្លួន និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៅ​ចំពោះមុខ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត នៅ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ណាមួយ​ក្នុង​ឃុំ សង្កាត់ ដែល​ខ្លួន​កំពុង​រស់នៅ​។

មាន​សញ្ជាតិ​ខ្មែរ​។ មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង គិតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​។

មាន​លំនៅឋាន ឬ​ទី​សំណាក់​ក្នុង​ឃុំ សង្កាត់ ដែល​សាមី​ខ្លួន​ត្រូវ​បោះឆ្នោត​។ មិនទាន់​បាន​ចុះឈ្មោះ ឬ​បាន​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឃុំ សង្កាត់ ផ្សេង​ណាមួយ​ហើយ ឬ​មិនទាន់បាន​ចុះឈ្មោះ​នៅ​កន្លែង​ណាមួយ​ក្នុង​ឃុំ សង្កាត់​៕​ (ដោយ បងម៉េង​)