រថយន្តកូរ៉េដឹក​ប្រេងឆា ក្រុមហ៊ុន SIMPLY បេីកទាក់ខ្សែភ្លេីង ទាញបាក់បង្គោលភ្លេីង សង្កត់លេីរថយន្ត និងដាច់​ចរន្តអគ្គិសនីអស់មួយភូមិ

រាជធានីភ្នំពេញ​ ៖ មុននេះបន្តិច​ រថយន្តកូរ៉េដឹកទំនិញ​ប្រេងឆា បិតអក្សរសម្រាប់សុខភាពបេះដូង ក្រុមហ៊ុន SIMPLY បេីកបត់ចូលផ្លូវលំ បណ្ដាលឲ្យទាក់ខ្សែភ្លេីង បណ្ដាលឲ្យបាក់រលំបង្គោលភ្លេីង សង្កត់លេីរថយន្ត និងដាច់​ចរន្តអគ្គិសនីអស់មួយភូមិ បង្កឲ្យមានការភ្ញាក់ផ្អើល​ដល់បងប្អូនប្រជាពលរដ្ឋ​ រាយការណ៍ប្រាប់សមត្ថកិច្ច​ចុះមកជួយអន្តរាគមន៍​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកេីតឡេីង​នៅវេលាម៉ោង​០៧យប់​ ថ្ងៃសៅរ៍​ ទី១១​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ នៅតាមបណ្ដោយផ្លូវបេតុង២៧១ស្ទួន ស្ថិតក្នុងភូមិអូរបាយក្អម សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារយើងដឹងដែរថា​ នៅមុនកេីតហេតុ​ គេឃេីញរថយន្តកូរ៉េមួយគ្រឿង ម៉ាក HINO ក្បាលពណ៍សលាយបៃតង​ ពាក់ស្លាកលេខភ្នំពេញ​ 3D-0766​ បានដឹកប្រេងឆារបស់ក្រុមហ៊ុន SIMPLY សម្រាប់សុខភាពបេះដូង​ ពីម្ដុំព្រែកលៀប​ ខណ្ឌជ្រោយចង្វារ​ ឆ្ពោះទៅដាក់នៅក្រុមហ៊ុន​ នៅម្ដុំផ្សារដេីមថ្កូវ តែដោយសារផ្លូវស្ទះពេក ទេីបគាត់បត់ចូលមកតាមធ្វេីដំណេីរតាមបណ្ដោយផ្លូវខាងលេី ក្នុងទិសដៅពីជេីងទៅត្បូង​ គាត់បានអះអាងថា​ គាត់តែងធ្វេីដំណេីរតាមផ្លូវខាងលេីនេះ​ ញឹកញាប់​ដែរ​ ហេីយក៏ដឹងថាខ្សែភ្លេីងនៅចំណុចខាងលេី​ ធ្លាក់​រាយប៉ាយ​ ស្ទេីតែទាក់រថយន្តទៅហេីយ លុះថ្ងៃកេីតហេតុនេះ គាត់ក៏បេីកមកទាក់ជាមួយខ្សែភ្លេីងនិងខ្សែរកាប កាត់ទទឹងផ្លូវ​ខាងលេីនេះពិតមែន បណ្ដាលឲ្យបាក់បង្គោលភ្លេីងថ្មរលំសង្កត់លេីរថយន្ត រងការខូចខាត​ និងដាច់ខ្សែភ្លេីង និងខ្សែកាប​ ដែលដាក់រាយបាយ​ជាប់ជាមួយបង្គោលភ្លេីងខាងលេី និងដាច់ចរន្តអគ្គិសនីអស់មួយភូមិ ភ្លាមៗម្ចាស់រថយន្តបង្កបានចុះមកទាក់ទង​តំណាងអោយមកជួយដោះស្រាយ បង្កឲ្យមានការភ្ញាក់ផ្អើល​ដល់បងប្អូនប្រជាពលរដ្ឋ​ រាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចចុះមកជួយសម្រួលចរាចរណ៍ និងទាក់ទងខាងក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា EDC ចុះមកធ្វេីការ​តភ្ជាប់​ចរន្តអគ្គិសនីឡេីងវិញផងដែរ។

អាជ្ញាធរគួរចុះណែនាំដល់ម្ចាស់ក្រុមហ៊ុនឱ្យរៀបចំខ្សែភ្លើង និងខ្សែកាប ធ្វេីការរៀបចំឱ្យបានត្រឹមត្រូវផង ជាពិសេសអ្នកដែលលួចតភ្ជាប់រញ៉េរញ៉ៃ ឆ្លងកាត់​ទទឹងផ្លូវ ហើយពេលទុស្សេម្តងៗ ធ្វើឱ្យឆេះពីលើដំបូលផ្ទះ ដែលងាយស្រួលអាចនឹងឆាបឆេះដល់ក្នុងផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន ។ នៅក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ មិនមានការទុស្សេឆ្លងចរន្តអ្វីកេីតឡេីងទេ មិន​បាន​ប៉ះពាល់​អ្វី​​ដល់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ទេ គ្រាន់តែ​ដាច់​ខ្សែភ្លើង​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ និង​ដាច់​ចរន្តអគ្គិសនី​តែ​ប៉ុណ្ណោះ ។

យ៉ាងណាមិញ ក្រោយ​ពី​កើតហេតុ​រួច សមត្ថកិច្ចមូលដ្ឋានបានទាក់ទងក្រុមបច្ចេកទេសអគ្គិសនី​កម្ពុជា​ EDC ចុះ​មក​ពិនិត្យ​មេីលកន្លែង​ហេតុមួយជំហ៊ានសិន​ តេីអាចជួសជុលត​ខ្សែបណ្ដាញឡេីងវិញទាំងយប់​ ឬរងចាំដល់ព្រឹកស្អែក ​ដើម្បី​ត្រួតពិនិត្យ និង​​រៀបចំ​ត​ខ្សែភ្លើង​ថ្មី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ធម្មតា​វិញ ៕​ (ម៉េង)