ស្ដាយសម្រស់ណាស់មាស!! នារីវ័រូបស្រស់២នាក់ នាំគ្នាចែកចាយនឹងប្រេីប្រាស់គ្រឿងញៀន និងរកឃេីញស្រោមអនាម័យ​ និងកាំភ្លើងប៊ិចកែច្នៃបាញ់គ្រាប់ពិត​ថែមទៀតផង​!

ខេត្តរតនៈគិរី​ ៖ កម្លាំងអធិការក្រុងបានលុងសហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្ត ចុះបង្ក្រាបការជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនបាននារីស្រស់ស្អាត២នាក់ ត្រង់ចំណុចបន្ទប់លេខ១១១ នៃសណ្ឋាគាររតនៈគិរី ស្ថិតនៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង កាលពីវេលាម៉ោង១០:៥៥នាទីព្រឹក ថ្ងៃសៅរ៍​ ទី១១ ខែឧសភា ឆ្នាំ២០១៩។

យោងតាមប្រភពបានអោយដឹងថា នារីទាំងពីររូបខាងលើត្រូវបានធ្វើតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមានទាំងពីរនាក់ ដែលទី១ឈ្មោះ អោយ សាវម៉ាម (ហៅក្រៅអាហ្សា) ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

និងទី២.ឈ្មោះ ម៉ែន លីណា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ ។

ក្រៅពីការធ្វើតេស្តរកឃើញសារធាតុញៀនក្នុងខ្លួនហើយនោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនដូចជា សារធាតុញៀនក្រាមសថ្លា ចំនួន១កញ្ចប់ធំ ទម្ងន់១០,៧១ក្រាម ទាំងសំបកថង់, ទូរស័ព្ទដៃ ២គ្រឿង, កាំភ្លើងប៊ិចកែច្នៃបាញ់គ្រាប់ពិត ១ដើម, ជញ្ជីងថ្លឹង ចំនួន១គ្រឿង, ថង់ច្រកថ្នាំញៀនមួយចំនួនធំ, និងសម្ភារ:សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ធជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធី៕