សមត្ថកិច្ចឡោមព័ទ្ធ​ចាប់បុរសជាប្ដីញៀនថ្នាំ​ ដែលយកកាំបិត​ខ្វែវ​ កាប់ប្រពន្ធដាច់ក្បាលនោះបានហេីយ!

ខេត្តបាត់ដំបង​ ៖ បុរសជាប្ដីដែលប្រើប្រាស់ គ្រឿងញៀន​ហួសកម្រិត រហូតខូច​ប្រព័ន្ធ​សសៃប្រសាទ បាត់បង់ម្ចាស់ការលេីខ្លួនឯង​ យកកាំបិត​ខ្វែវ​ទៅកាប់ប្រពន្ធដាច់ក្បាលនោះ​ ត្រូវបានសមត្ថកិច្ចឡោមព័ទន្ធចាប់ឃាត់ខ្លួនបានហើយ នៅវេលាម៉ោង០៦:៥០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចម្ការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង​។

ជនដៃដល់ឈ្មោះ យឿត រឿត អាយុ៣៣ឆ្នាំ រីឯប្រពន្ធរងគ្រោះ ឈ្មោះ ម៉ាន់ សុធាអាយុ ៣៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ បានប្រើកាំបិតខ្វែវកាប់ប្រពន្ធដាច់ក្បាល រួចយកទៅបោះចោលខាងមុខផ្ទះក្បែរថ្នល់ ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗផងដែរ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ ដោយមកទល់ពេលនេះ ជនដៃដល់ ត្រូវបានកម្លាំងអធិការស្រុកបាណន់ កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

សូមជៀសឆ្ងាយពីគ្រឿងញៀន! គ្រឿងញៀន គឺជាសារធាតុម្យ៉ាង ដែលអាចពង្វក់អារម្មណ៍ និងស្មារតីរបស់មនុស្សស្ទើរតែ ១០០% រហូតមនុស្សមួយចំនួន ត្រូវរងគ្រោះខូច​ប្រព័ន្ធ​សសៃប្រសាទ ដោយសារវាផងដែរ ។

មិនតែប៉ុណ្ណោះ​ វាបានធ្វើអោយមនុស្សម្នាក់ ក្លាយទៅជាមនុស្ស២ផ្សេងគ្នា ប្រសិនបើបុគ្គលនោះប្រើប្រាស់ វាហួសកម្រិត ដូចជាក្លាយជាមនុស្សឆេវឆៅ ចូលចិត្តប្រើប្រាស់ហិង្សា ខ្វះវិចារណៈញ្ញាណ ពិសេស ខ្វះភាពម្ចាស់ការលើខ្លួនឯងទាំងស្រុងតែម្តង ដែលជាហេតុធ្វើអោយសង្គមមនុស្សត្រូវធ្លាក់ចូលក្នុងភ្លក់ភ្លើងដោយសារវា ដូច្នេះហើយ សូមបងប្អូននិយាយថា “ទេ” ចំពោះគ្រឿងញៀន ៕