ទីបំផុសស្គាល់អាខោនហ្វេសប៊ុក ស្រីស្រស់សោភាដែលត្រូវគេបុកថ្ងៃមុនហើយ ចុងក្រោយឆ្លៀតផ្តំាទៅលោកប៉ូលីសថា……

ភ្នំពេញ៖សូមរំលឹកឡើងវិញថាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កអោយមានការភ្ញាក់ផ្អើលជាខ្លំាង ដោយមាន ចំនួន២ករណី គឺ១៖ បើករថយន្តលឿនបំពានភ្លើងស្តុប ទៅបុកជាមួយរថយន្តCAMRY និង២៖ បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករះផ្ទះប្រជាពលរដ្ឋ។ករណីទី១៖ បុរសម្នាក់បើករថយន្តលឿនបំពានភ្លើងស្តុប ទៅបុករថយន្តCAMRY រួចជ្រុលឡើងឃឿនបុកបង្កាន់ដៃដែក និងស្លាកសញ្ញាលេខផ្លូវ បណ្ដាលឲ្យបាក់រងការខូចខាតយ៉ាងដំណំ តែសំណាងមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើង ភ្លាមៗនោះគេឃើញភាគីខាងរថយន្ត PRIUS បានចុះពីរថយន្តនាំគ្នីគ្នារត់គេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួច ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បី ចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ។ករណីទី២៖ បុរសម្នាក់បើករថយន្ត PRIUS លឿនដូចហោះ ជ្រុលទៅបុករះផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរថយន្តដាច់កង់ រងការខូចខាតខ្ទេចយ៉ាងដំណំ តែសំណាងល្អហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖៣០នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ជិតស្តុបវិទ្យាល័យឥន្ទ្រទេវី សង្កាត់ភ្នំពេញថ្មី ណ្ឌសែនសុខ រាជធានីភ្នំពេញ។យ៉ាងណាមិញនៅថ្ងៃនេះ ស្ត្រីរូបស្រស់សោភា​ម្ចាស់រថយន្ត​ CAMRY បានកេីតទុក្ខមិនសុខចិត្ត​ បានរៀបរាប់​ត្អូញត្អែរ​លេី​បណ្ដាញសង្គម​របស់អ្នកនាង នៅព្រឹកថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៩នេះថា​ “បុកខ្ញុំហើយទារអោយខ្ញុំសងទៀត យកអីមកគិត? អាងខ្សែរ? ខុសគឺខុសត្រូវគឺត្រូវកុំលេងមួយខ្ញុំណាបងបង ពូលិសក៏ចឹងដែលណាធ្វើការតាមច្បាប់ស្រួលបួរ☺️☺️ ផ្អើលទាំងអស់គ្នាលូវហើយ” យ៉ាងណាមិញរឿងរ៉ាវនេះពិតជាមានការសែលៗតគ្នាច្រើនតែម្តង ចំណែកឯងប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ