ស្រីស្រលាញ់ស្រី ម្តាយព្យាយាមបំបែកចេញពីគ្នា មានអីលទ្ធផលគឺថាផ្អើលភូមិព្រោះថា…

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នៅវេលាម៉ោង៨នឹង៤០នាទីព្រឹកដែលស្ថិតនៅខាងមុខរោងចក្រហុងវ៉ា ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ដពោធិសែនជ័យ ។ស្ត្រីវ័យក្មេងម្នាក់ទទួលរងនូវសម្ពាធរបស់ក្រុមគ្រួសារ ក្រោយពីដាក់ចិត្ត ដាក់កាយ បានសប្បាយលង់វក់នឹងស្នេហា ស្រី

ស្រឡាញ់ស្រី ដែលជាភេទដូចគ្នា ម្តាយតាមស្វែងរកឃើញព្យាយា មបំបែកដោយចង់យកកូនស្រីទៅស្រុកតែកូនបែលជាប្រកែកសម្តីគ្នាផ្អើលសមត្ថកិច្ចចុះទៅសម្របសម្រួលតាមភាគីខាងម្តាយបានឲ្យដឹងថា កូនស្រីអីខុសគេឯងកើតមកខ្លួនធំក្រមុំពេញវ័យហារស្តីឡើងយកស្រីដូចគ្នាធ្វើ

ជាប្តី។ ស្ត្រីជាម្តាយបន្តទៀតថាកូនស្រីរបស់គាត់រូបនេះ ជួបស្នេហ៍ទី១ ស្រឡាញ់ភេទផ្ទុយគ្នាក៏ពិតមែនតែភាគីខាងប្រុស ប្រើប្រាស់នូវសារធាតុញៀនទើបគាត់បំំបែកបំបាក់រួចម្តងហើយក្រោយពីហាមភាគីខាងកូនប្រុសហាមមិនស្តាប់ចូលមកមានស្នេហាលើកទី២ បែជាកូនស្រីសរឡាញ់

ស្រីដូចគ្នាហើយត្រូវបានគាត់បំបែកទៀតលុះមកដល់ កូនស្រី មានស្នេហ៍លើកទី៣ តាំងពីអំឡុងខែមករា ឆ្នាំ២០១៩ អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ កូនស្រី ទោះជាហាមនៅមិនស្តាប់គេចវេសឡាក់បាំងរហូតកាន់តែសង្ស័យតាមស្វាវជ្រាវស្វែងរកទីបំផុតនៅព្រឹកថ្ងៃទី២៧

ខែកក្កដា ឆ្នាំ២០១៩ នេះរកឃើញដឹងកន្លែងទើបធ្វើដំណើរតាំងពីស្រុកដើម្បីសួរនាំនិងចង់យកកូនស្រី វិលទៅផ្ទះវិញពោលគាត់ក៏ដូចជាក្រុមគ្រួសារមិនពេញចិត្តនូវស្នេហារបស់កូនស្រីស្រឡាញ់ស្រីជាភេទដូចគ្នានេះឡើយ ។រឿងរ៉ាវស្នេហាស្រីនិងស្រីខាងលើ ខណៈដែលក្នុងក្រុមគ្រួសារ

កំពុងដែឆោឡោ ទាំងក្តីមិនពេញចិត្ត និងខឹងសម្បាជាមួយកូនស្រីគ្រាន់តែស្គាល់តួរអង្គខាងស្រី ឈ្មោះ សុីម លក្ខិណា ស្រី អាយុ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ហុងវ៉ា ស្នាក់នៅ ផ្ទះជួលភូមិ ត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិម្រាម

ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកស្ត្រីជាតួរអង្គធ្វើជាប្រុសមិនអនុញាតិឲ្យស្គាល់អត្តសញ្ញាណ គ្រាន់ ជាកម្មការនីរោងចក្រធ្វើការនិងស្នាក់នៅជាមួយគ្នា ។ក្នុងជម្លោះសម្តីបញ្ហាក្នុងគ្រួសារភាគីតួរស្រីបានឲ្យដឹងថា រូបនានអស់ជម្រើសហើយក្រោយពីក្រុមគ្រួសារមិន

ពេញចិត្តនូវស្នហារបស់នាងមួយលើកមិនពេញចិត្ត២លើកមិនពេញចិត្ត មិនដឹងធ្វើយ៉ាងណាឲ្យគាប់ចិត្តសម្រេចដាច់ចិត្តស្រឡាញ់ស្រីដូចគ្នានៅពេលនេះ នៅតែម្តាយមិនពេញចិត្តដដែល ហើយម្យ៉ាងទៀតជាសិទ្ធផ្ទាល់ខ្លួន រឿងអ្វីដែលមិនល្អ?។