Google បង្កើតប្រអប់ពិសេសមួយ អាចប្រែក្លាយស្មាតហ្វូនគ្រប់ប្រភេទទៅជាមីក្រូទស្សន៍, អ្នកអាចមើលឃើញកោសិកាឈាមបានទៀត!

គម្រោងទើបតែចាប់ផ្ដើមមួយសន្យាថានឹងប្រែកាមេរ៉ាស្មាតហ្វូនរបស់អ្នកទៅជាមីក្រូទស្សន៍ដ៏មានអនុភាពមួយ ដោយអាចឱ្យទូរស័ព្ទរបស់អ្នកហ្ស៊ូមបានរហូតដល់ទៅ ១០០០ គុណ។

ប្រអប់ ​DIPLE របស់ Google មួយនេះនឹងជួយអ្នកប្រើប្រាស់ស្វែងរកអតិសុខុមប្រាណ បាក់តេរី ភាគល្អិត និងកោសិកាឈាមរបស់ខ្លួនឯងបាន។

ឧបករណ៍ចល័តនេះផ្តល់ជូននូវការពង្រីក បីកម្រិត គឺ (35x, 75x និង 150x) ដែលអាចឱ្យស្មាតហ្វូនរបស់អ្នកប្រែក្លាយជាមីក្រូទស្សន៍យ៉ាងពិតប្រាកដ។

យោងតាមអ្នកផលិត ពួកគេបានសម្រេចជោគជ័យដោយពង្រីកបានរហូតដល់ទៅ ១០០០ គុណ៕