ដោយសាររោគឆ្លងCOVID-19 ក្រសួងអប់រំ យុវជននិងកីឡាប្រកាសអនុវត្ត​វិស្សមកាល​តូច​មុន​កាល​កំណត់

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡានៅថ្ងៃនេះបានចេញសេចក្ដី​ប្រកាស​ព័ត៌មានមួយ​ស្ដី​ពី ការ​អនុវត្ត​វិស្សមកាល​តូច​មុន​កាល​កំណត់​ សម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន​ នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប ។
ការចេញសេចក្ដី​ប្រកាស​ព័ត៌មាននេះដោយយោងតាមរបាយការស្ថានភាព រាតត្បាតនៃជម្ងឺឆ្លងCOVID-19របស់អង្គការសុខភាពពិភពលោក និងថ្មីៗនេះកម្ពុជាក៏បានរកឃើញអ្នកផ្ទុកវីរុសឆ្លងCOVID-19 ជាបន្តបន្ទាប់ផងដែរ ។