ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋលើ​កោះ​ទ្រង់​​​​ កណ្តាលទន្លេ​មេគង្គ

ក្រចេះ​៖ ជា​រៀងរាល់ថ្ងៃ ពលរដ្ឋ​រស់នៅ​លើ​កោះ​ទ្រង់ តែងតែ​ធ្វើដំណើរ​តាមផ្លូវ​ទឹក ដោយមាន​ទូក​ចម្លង​ទៅ​ក្រុង​ក្រចេះ​។ ពលរដ្ឋ​រស់នៅ​ទីនេះ​ភាគច្រើន ប្រកប​របរ​ធ្វើ​កសិកម្ម​ដាំ​បន្លែ​, ដាំ​ក្រូចថ្លុង​, នេសាទ និង​មួយចំនួន​តូច​លក់​អីវ៉ាន់​ចាប់ហួយ​នៅតាម​មុខផ្ទះ​។ កោះ​ទ្រង់ ដែល​ស្ថ​តិ​នៅ​កណ្តាលទន្លេ​មេគង្គ ខេត្តក្រចេះ ជា​សហគមន៍​ទេសចរណ៍​មួយ ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា ដោយនៅ​ទីនោះ​មាន​ក្រូចថ្លុង​ដ៏​ឆ្ងាញ់ និង​ការ​ជិះរទេះ​សេះ កម្សាន្ត​ផងដែរ​។ នៅលើ​កោះ​ទ្រង់​នេះ មានផ្ទះ​ស្នាក់​ចំនួន​២ និង​សណ្ឋាគារ រ៉ា​យ៉ា​បូរី វីឡា (Rajabori Villas)​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​។​